Romans 11

1ដូច្នេះខ្ញុំ​សូម​សួរថាតើព្រះជាម្ចាស់បោះ​បង់​ប្រជារាស្ដ្រ​របស់​ព្រះអង្គចោល? ​មិនមែនដូច្នោះទេព្រោះខ្ញុំផ្ទាល់ក៏ជាជនជាតិ​អ៊ីស្រាអែល​ម្នាក់ដែរ​ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​កើត​នៅក្នុង​កុលសម្ព័ន្ធបេនយ៉ាមីន 2ព្រះជាម្ចាស់មិនបោះ​បង់​ចោលប្រជារាស្ដ្រ​របស់​ព្រះអង្គដែល​ព្រះអង្គ​បាន​ស្គាល់​ជា​មុននោះឡើយមួយ​អ្នករាល់គ្នា​មិនដឹង​អំពី​អ្វីដែលបទគម្ពីរ​បាន​ចែងអំពី​លោក​អេលីយ៉ាទេ​អី​ថា​តើ​គាត់​ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ? 3គឺគាត់​ទូល​ថា៖ ​«ព្រះអម្ចាស់អើយ! ​ពួកគេ​បាន​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូល​របស់​ព្រះអង្គ​ហើយ​រំលំកន្លែងថ្វាយតង្វាយទាំងឡាយ​របស់​ព្រះអង្គចោលនៅសល់តែខ្ញុំ​ម្នាក់​ប៉ុណ្ណោះរួច​ពួកគេ​រកសម្លាប់ខ្ញុំ​ទៀត!» 4តើព្រះជាម្ចាស់មានបន្ទូលឆ្លើយ​ទៅ​គាត់​យ៉ាង​ដូចម្ដេច? ​គឺ​ព្រះអង្គ​ឆ្លើយ​ថា៖ ​«យើង​បាន​រក្សាមនុស្សប្រាំពីរ​ពាន់​នាក់ទុក​សម្រាប់​យើង​ជា​ពួក​អ្នកដែលមិនលុតជង្គង់​នៅចំពោះ​មុខ​ព្រះ​បាល»។ 5ដូច្នេះដែរនៅបច្ចុប្បន្ននេះក៏មានអ្នក​នៅ​សល់​ដែល​ព្រះអង្គ​បាន​ជ្រើសរើសដោយសារ​ព្រះ​គុណ 6ហើយបើ​ដោយសារ​ព្រះគុណមែន​នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេបើ​មិន​ដូច្នេះ​ទេ​ព្រះ​គុណមិនមែនជា​ព្រះ​គុណ​ទៀត​ទេ 7តើយ៉ាង​ដូចម្ដេច​ទៀត? ​អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែលស្វែងរកនោះមិន​បាន​ទទួលឡើយប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស 8ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«ព្រះជាម្ចាស់ប្រទានវិញ្ញាណស្ពឹកស្រពន់​និង​ភ្នែកដែលមើលមិនឃើញហើយត្រចៀកដែលស្ដាប់មិន​ដល់​ពួកគេរហូត​មក​ដល់​សព្វថ្ងៃនេះ»។ 9ស្ដេច​ដាវីឌវិញនិយាយថា៖ ​«សូម​ឲ្យ​តុ​របស់​ពួកគេត្រលប់ជាអង្គប់​ជា​អន្ទាក់​ជា​របស់​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួលនិងជាសំណង​ដល់​ពួកគេវិញ​ចុះ 10សូមឲ្យភ្នែក​របស់​ពួកគេងងឹតមើលមិនឃើញហើយ​ឲ្យ​ខ្នង​របស់​ពួកគេកោងរហូត»។ 11ដូច្នេះខ្ញុំ​សូម​សួរថា​តើ​ពួកគេ​បាន​ជំពប់ដើម្បីដួលចុះ? ​មិនមែនដូច្នោះទេផ្ទុយទៅវិញ​ដើម្បី​ឲ្យ​សាសន៍ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះដោយសារកំហុស​របស់​ពួកគេ​ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេច្រណែន 12បើកំហុស​របស់​ពួកគេ​នាំ​ភាពចម្រើន​ដល់​ពិភពលោកហើយ​ការ​អន់ថយ​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាងនេះ​ទៅ​ហើយ​ចុះ​ទម្រាំ​ភាពពេញលក្ខណៈ​របស់​ពួកគេ​វិញ​នោះ​នឹង​នាំ​នូវ​ការ​ប្រសើរ​ច្រើនលើសលប់​យ៉ាងណា​ទៅ​ទៀត! 13ខ្ញុំនិយាយ​ទៅ​អ្នករាល់គ្នា​ជា​សាសន៍ដទៃព្រោះខ្ញុំជាសាវក​សម្រាប់​សាសន៍ដទៃ​បានជា​ខ្ញុំ​លើកតម្កើងការងាររបស់ខ្ញុំនេះ 14ហើយប្រហែលជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជនរួមជាតិរបស់ខ្ញុំច្រណែន​ដើម្បី​ឲ្យ​ពួកគេខ្លះទទួល​បាន​សេចក្ដី​សង្គ្រោះ 15បើការ​ដែល​ពួកគេ​ត្រូវ​បដិសេធ​នាំ​សេចក្ដី​ផ្សះផ្សា​ដល់​ពិភពលោក​យ៉ាងនេះ​ទៅ​ហើយ​ចុះទម្រាំ​បើ​ពួកគេ​ត្រូវ​ទទួលយក​វិញ​នោះ​តើ​មិនមែន​ជា​ការមាន​ជីវិត​រស់​ឡើង​វិញពីសេចក្ដីស្លាប់ទេ​ឬ? 16បើមួយ​ចំណិត​ដំបូង​នៃ​តង្វាយបរិសុទ្ធ​នោះ​ដុំទាំងមូល​ក៏​បរិសុទ្ធ​ដែរហើយបើឫសបរិសុទ្ធ​នោះ​មែក​ក៏​បរិសុទ្ធ​ដែរ 17យ៉ាងណាក្ដីបើមែកខ្លះ​ត្រូវ​កាច់ចេញហើយអ្នក​ដែល​ជាដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំក្នុងចំណោមមែកទាំងនោះព្រមទាំងស្រូប​យក​ជីវជាតិ​ពី​ឫសដើម​អូលីវ​ស្រុកជាមួយ​មែក​ផ្សេង​ទៀត​ទៅ​ហើយ 18នោះចូរ​កុំអួតអាង​នឹង​មែកទាំងនោះឡើយទោះបី​អ្នក​អួតអាងក៏ដោយ​ក៏​ចូរ​ដឹង​ថា​មិនមែនអ្នកទេ​ដែល​ចិញ្ចឹមឫសគឺឫស​ចិញ្ចឹម​អ្នកវិញ 19ពេលនោះអ្នក​នឹង​និយាយថាមែកទាំងនោះ​ត្រូវ​បាន​កាត់ចេញដើម្បី​យក​ខ្ញុំ​ផ្សាំជំនួស 20មែនហើយ​ពួកគេ​ត្រូវ​បាន​កាត់ចេញ​ដោយសារ​គ្មានជំនឿរីឯអ្នកវិញ​ត្រូវ​បាន​ភ្ជាប់​ឲ្យ​ជាប់​ដោយសារ​ជំនឿ​ដូច្នេះ​កុំ​មាន​គំនិតឆ្មើងឆ្មៃឡើយ​ប៉ុន្ដែ​ចូរ​កោតខ្លាចវិញ 21ដ្បិតបើព្រះជាម្ចាស់មិនអត់ឱន​ឲ្យ​មែកពីកំណើតផងនោះ​ព្រះជាម្ចាស់​ក៏​មិន​អត់ឱន​ឲ្យ​អ្នកដែរ 22ចូរពិចារណា​អំពី​សេចក្ដីសប្បុរសនិងភាពម៉ឺងម៉ាត់​របស់​ព្រះជាម្ចាស់ចុះ។ ​ព្រះអង្គ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​អស់​អ្នកដែលដួលចុះប៉ុន្ដែ​ព្រះអង្គ​មាន​សេចក្ដី​សប្បុរសចំពោះអ្នកលុះត្រាតែ​អ្នក​នៅជាប់នឹង​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​បើ​មិន​ដូច្នេះ​ទេអ្នកក៏​ត្រូវ​កាត់ចេញដែរ 23ពួកអ្នក​ដែល​ត្រូវ​កាត់ចេញ​ទាំងនោះក៏​ដូច្នេះ​ដែរបើ​ពួកគេ​បោះបង់​ភាព​គ្មានជំនឿ​របស់​ពួកគេ​ព្រះជាម្ចាស់​នឹង​ផ្សាំ​ពួកគេ​វិញ​ព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន 24ដ្បិតបើអ្នក​ដែល​មានកំណើតជាដើម​អូលីវ​ព្រៃ​ត្រូវ​បាន​កាត់​យក​មក​ផ្សាំជាប់ដើម​អូលីវ​ស្រុក​ដែល​មិនមែន​ជា​ដើម​ពីកំណើត​ទៅ​ហើយ​ចុះ​ទម្រាំ​ពួកគេដែលមាន​កំណើត​ជា​ដើម​អូលីវ​ស្រុក​ស្រាប់​នោះ​ងាយផ្សាំជាប់ដើម​របស់​ខ្លួន​វិញ​លើស​ជាងអម្បាលមាន​ទៅ​ទៀត។ 25បងប្អូនអើយ! ​ខ្ញុំ​មិនចង់​ឲ្យ​អ្នករាល់គ្នាមិនដឹង​អំពី​អាថ៌កំបាំងនេះឡើយដើម្បីកុំឲ្យអ្នករាល់គ្នា​ស្មាន​ថា​ខ្លួន​ឯងឆ្លាតគឺថា​ជនជាតិ​អ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូសរហូតទាល់តែ​ឲ្យ​សាសន៍ដទៃ​ទាំងឡាយ​បាន​ចូលមកគ្រប់ចំនួន 26ដូច្នេះហើយ​ជនជាតិ​អ៊ីស្រាអែល​នឹង​ទទួល​បាន​សេចក្ដីសង្គ្រោះទាំង​អស់​គ្នាដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ព្រះអង្គសង្គ្រោះ​នឹង​យាងចេញពី​ក្រុង​ស៊ីយ៉ូន​ហើយ​ព្រះអង្គ​នឹង​ដក​យក​ការ​មិន​កោតខ្លាចព្រះជាម្ចាស់ចេញពីយ៉ាកុប 27ដ្បិតនេះហើយ​ជា​កិច្ចព្រមព្រៀងរបស់យើង​ជាមួយ​ពួកគេ​គឺ​នៅ​ពេល​ដែល​យើង​ដក​យក​បាបចេញ​ពី​ពួកគេ»។ 28យោងតាមដំណឹងល្អដោយសារអ្នករាល់គ្នា​ពួកគេ​ត្រលប់ជា​សត្រូវ​របស់​ព្រះជាម្ចាស់ប៉ុន្ដែយោងតាម​ការ​ជ្រើសរើសវិញដោយសារដូនតា​របស់​ពួកគេ​ព្រះជាម្ចាស់​ស្រលាញ់ពួកគេ 29ព្រោះអំណោយទាននិងការត្រាស់ហៅ​របស់​ព្រះជាម្ចាស់​មិន​ប្រែប្រួលឡើយ 30ដ្បិតពីដើមអ្នករាល់គ្នា​មិន​បាន​ស្ដាប់បង្គាប់ព្រះជាម្ចាស់តែឥឡូវ​អ្នករាល់គ្នា​បាន​ទទួល​សេចក្ដីមេត្តាករុណា​ដោយសារ​ពួក​អ្នក​មិន​ស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា 31នោះពួកគេក៏ដូច្នោះដែរ​គឺ​ឥឡូវនេះ​ពួកគេ​មិន​ស្ដាប់បង្គាប់ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណានៅពេលនេះ​ដោយ​សេចក្ដី​មេត្ដាករុណា​ដែល​អ្នករាល់គ្នា​បាន​ទទួល​នោះ​ដែរ 32ដ្បិតព្រះជាម្ចាស់​បាន​បង្ខាំង​មនុស្ស​ទាំងអស់ទុកក្នុង​សេចក្ដី​មិនស្ដាប់បង្គាប់ដើម្បីសំដែង​សេចក្ដី​មេត្ដាករុណា​ដល់​ពួកគេ​គ្រប់គ្នា 33សេចក្ដីសប្បុរស​ប្រាជ្ញានិងចំណេះ​របស់​ព្រះជាម្ចាស់បរិបូរជ្រាលជ្រៅណាស់! ​គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បាន​ទេ​ហើយ​ក៏​គ្មាន​អ្នកណា​អាច​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ 34តើមាន​អ្នកណាស្គាល់គំនិត​របស់​ព្រះអម្ចាស់​ធ្លាប់​ធ្វើជាអ្នក​ផ្ដល់​យោបល់​ដល់​ព្រះអង្គ​ដែរ​ឬ​ទេ? 35តើមាន​អ្នកណា​ធ្លាប់​ថ្វាយ​ដល់​ព្រះអង្គជាមុនដើម្បី​ឲ្យ​ព្រះអង្គ​តបស្នង​ដល់​ខ្លួន​វិញ​ដែរ​ឬ​ទេ? 36ដ្បិតអ្វីៗ​ទាំងអស់​កើត​មក​ពីព្រះអង្គដោយសារព្រះអង្គនិងសម្រាប់ព្រះអង្គ។ ​សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿងអស់កល្បជានិច្ចអាម៉ែន
Copyright information for KhmKCB